2 Corinthians 10

1ខ្ញុំប៉ូល​ដែល​តាម​សំបកក្រៅ​ជា​មនុស្សសុភាព​ពេល​នៅ​ជាមួយ​អ្នករាល់គ្នាប៉ុន្ដែមោះមុតចំពោះអ្នករាល់គ្នា​ពេល​មិន​នៅ​ជាមួយ​ខ្ញុំ​សូម​លើកទឹកចិត្ដអ្នករាល់គ្នាដោយចិត្ដស្លូតបូតនិង​សេចក្ដី​ប្រណី​របស់​ព្រះ​គ្រិស្ដ 2គឺខ្ញុំ​សូម​អង្វរថា​ពេល​ខ្ញុំ​មកដល់កុំ​ឲ្យ​ខ្ញុំ​មោះមុត​ដោយ​ការទុកចិត្ដដែល​ខ្ញុំ​បាន​គិតថាខ្ញុំ​មិន​ខ្លាច​ពួក​អ្នក​ខ្លះដែលគិតថាយើងរស់នៅតាមសាច់ឈាម​នោះ​ឡើយ 3ដ្បិតទោះបី​យើង​រស់នៅ​ខាង​សាច់ឈាម​ក៏​ដោយ​ក៏​យើង​មិនតយុទ្ធ​តាម​សាច់ឈាម​ដែរ 4ព្រោះគ្រឿងសឹកសង្គ្រាម​របស់​យើងមិន​មែន​ខាង​សាច់ឈាមទេផ្ទុយទៅវិញ​ជា​អំណាចមកពីព្រះជាម្ចាស់សម្រាប់បំផ្លាញបន្ទាយទាំងឡាយ​ហើយ​ក៏​បំផ្លាញ​អស់​ទាំង​គំនិត 5និងអស់ទាំងកម្ពស់​ដែល​ងើបប្រឆាំងនឹងចំណេះដឹង​របស់​ព្រះជាម្ចាស់ព្រមទាំងនាំគ្រប់ទាំងគំនិត​ឲ្យ​ចុះចូលស្ដាប់បង្គាប់​ព្រះ​គ្រិស្ដ 6ហើយត្រៀមជាស្រេចដាក់ទោស​ការ​មិន​ស្ដាប់បង្គាប់ទាំងឡាយនៅពេលដែល​ការ​ស្ដាប់បង្គាប់​របស់​អ្នករាល់គ្នា​បាន​ពោរពេញ 7អ្នករាល់គ្នាមើលអ្វីៗតាមសំបកក្រៅ​ប៉ុណ្ណោះ​បើអ្នកណាជឿ​ជាក់​ថាខ្លួនជា​របស់​ព្រះ​គ្រិស្ដ​ចូរ​ឲ្យ​អ្នក​នោះ​គិត​ពី​សេចក្ដី​នេះដោយ​ខ្លួន​ឯងម្ដងទៀត​ចុះ​ថាយើងក៏ជា​របស់​ព្រះ​គ្រិស្ដដូចគេដែរ 8ទោះបីខ្ញុំ​អួតជ្រុលអំពីសិទ្ធិអំណាច​របស់​យើងដែលព្រះអម្ចាស់​បាន​ប្រទានឲ្យសម្រាប់ស្អាងចិត្ដមិនមែនសម្រាប់បំផ្លាញអ្នករាល់គ្នាក៏ដោយ​ក៏​ខ្ញុំ​មិនខ្មាសដែរ 9ដើម្បីកុំ​ឲ្យ​មើល​ទៅ​ហាក់​ដូចជា​ខ្ញុំ​បំភ័យអ្នករាល់គ្នាតាមរយៈសំបុត្រ​របស់​ខ្ញុំ 10ដ្បិតមាន​គេ​និយាយថាសំបុត្រ​របស់​គាត់​ធ្ងន់ៗ​និងមានអំណាចណាស់ប៉ុន្ដែ​ពេល​ជួបរូបកាយ​របស់​គាត់​ខ្សោយហើយការ​និយាយ​ស្ដីគួរ​ឲ្យ​មើល​ងាយ​ទៀត​ផង។ 11ចូរឲ្យ​មនុស្ស​បែបនេះដឹង​ការ​នេះចុះថា​ពេល​យើង​មិន​នៅ​ជាមួយសំដីនៅក្នុងសំបុត្រ​យ៉ាងណា​នោះ​ពេល​យើង​នៅជាមួយការប្រព្រឹត្ដិ​ក៏​យ៉ាង​នោះ​ដែរ 12យើងមិនហ៊ានរាប់ប្រៀបផ្ទឹមខ្លួន​នឹង​អ្នកខ្លះដែលលើកតម្កើងខ្លួន​នោះ​ឡើយប៉ុន្ដែ​ការ​ដែល​ពួកគេវាស់ស្ទង់ខ្លួននៅក្នុងចំណោមពួកគេហើយប្រៀបផ្ទឹមខ្លួន​នឹង​ខ្លួនឯង​នោះ​ពួកគេ​គ្មានការយល់ដឹងសោះ 13រីឯយើងវិញ​យើង​នឹង​មិនអួត​ឲ្យ​ហួសខ្នាតឡើយផ្ទុយទៅវិញ​គឺ​តាមខ្នាតនៃដែនកំណត់ដែលព្រះជាម្ចាស់​បាន​បែងចែក​ដល់​យើង​ទុកជា​ខ្នាត​មួយ​ដែល​យើង​បាន​មក​ដល់​អ្នករាល់គ្នា 14ដ្បិតយើង​មិន​បាន​ទៅ​ឲ្យ​ហួស​ខ្នាតហាក់​បី​ដូច​ជា​យើង​មិន​បាន​មកអ្នករាល់គ្នា​នោះ​ឡើយព្រោះ​យើង​បាន​មក​ដល់​អ្នករាល់គ្នាជាមួយនឹងដំណឹងល្អ​របស់​ព្រះ​គ្រិស្ដ 15ហើយយើង​មិនអួតហួសខ្នាតអំពីការនឿយហត់​របស់​អ្នក​ដទៃឡើយប៉ុន្ដែ​យើង​មានសង្ឃឹមថា​នៅ​ពេល​ជំនឿ​របស់​អ្នករាល់គ្នាចម្រើនឡើង​នោះ​ដែនកំណត់​របស់​យើងក្នុងចំណោមអ្នករាល់គ្នា​នឹង​រីក​ចម្រើន​ឡើង​យ៉ាង​ធំ 16ដើម្បីប្រកាស​ដំណឹង​ល្អដល់​តំបន់​ដែល​នៅហួសអ្នករាល់គ្នា​ដោយ​មិន​មែន​អួត​អំពី​អ្វី​ដែល​បាន​ធ្វើ​រួច​រាល់នៅក្នុងដែនកំណត់​របស់​អ្នក​ដទៃឡើយ 17ដូច្នេះអ្នកណា​ដែល​អួត​ចូរ​អួតនៅក្នុងព្រះអម្ចាស់​ចុះ 18ដ្បិតមិន​មែន​អ្នកដែលលើកតម្កើងខ្លួន​នោះ​ទេ​ដែល​ត្រូវ​បាន​ទទួលស្គាល់ប៉ុន្ដែ​ជា​អ្នកដែលព្រះជាម្ចាស់លើកតម្កើងវិញ
Copyright information for KhmKCB